កិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដែលបានដាក់បញ្ចូលក្នុងរបាយការណ៍(SWOT)វិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម ប្រចាំឆ្នាំ២០២៤
ត្បូងឃ្មុំ៖នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក គីមទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំស្តីពី"ការផ្ទៀងផ្ទាត់ទិន្នន័យ ដែលបានដាក់បញ្ចូលក្នុងរបាយការណ៍ វិភាគSW0T ប្រចាំឆ្នាំ២០២៤" ជាមួយមន្ទីរជំនាញដែលពាក់ព័ន្ធដូចជា មន្ទីរផែនការ មន្ទីរសុខាភិបាល មន្ទីរពាណិជ្ជកម្ម មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរអប់រំ យុវជន និងកីទ្បា មន្ទីរសាធារណការ និងដឹកជញ្ចូន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ មន្ទីរការងារ និងបណ្តុះបណ្តាលវវិជ្ជាជីវៈ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីសង្គតិភាពទិន្នន័យ និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច និងការវិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម ដើម្បីកំណត់ពីសក្កានុពល និងបញ្ហាប្រឈមក្នុងកិច្ចអភិវឌ្ឍន៍របស់ខេត្តត្បូងឃ្មុំ។
ព័ត៌មានទាក់ទង